សេចក្តីផ្តើម
ក្រុមហ៊ុមសន្តិសុខ យូនីក ប្រាយវេត ស៊ីឃ្យួរីធី ឯ.ក (UNIK) បានបង្កើតឡើងចាប់តាំងពីឆ្នាំ 2024 មកម្លេះ ដែលក្លាយខ្លួនមកពីក្រុមហ៊ុន ហ្គាដស៍មែន ហើយជាក្រុមហ៊ុនបំរើសេវាកម្មសន្តិសុខដែលបានការយល់ស្របដោយក្រសួងមហាផ្ទៃ នឹងក្រសួងពាណិជ្ចកម្មក្នុងការផ្ដល់សេវាកម្មផ្នែកសន្តិសុខស៊ីវិលឯកជនដ៏ល្អលើសគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
យូនីកបានកំពុងតែបម្រើជូនទាំងក្រុមហ៊ុនជាតិ និងអន្ដរជាតិជាច្រើននៅក្នុងប្រទេសកម្ពុជានៅលើកំរិតដ៏ទូលំទូលាយមួយដែលមានបទពិសោធន៍ និងមានសមត្ថភាពខ្ពស់ដើម្បីជួយការពារទ្រព្យសម្បត្តិរបស់អតិថិជន។ ដូច្នេះយើងមានគោលបំណងការពារសន្តិសុខនិងរក្សាពួកគេពីការគំរាមកំហែងដែលអាចកើតមានឡើងដូចជាអំពើចោរកម្ម ការបំផ្លាញទ្រព្យសម្បត្តិឯកជនឬសាធារណៈ ការបំពារបំពានលើឧបករណ៏គ្រឿងបរិក្ខាផ្សេងៗ ការឆាឆៅរំខាន និងការប្រព្រឹត្តអាក្រក់ផ្សេងទៀត។ ក្រុមហ៊ុនសន្តិសុខ យូនីក ផ្ទាល់បានចួលរួមក្នុងការហ្វឹកហាត់ថ្នាក់ស្តង់ដាសន្តិសុខដ៏ស្វិតស្វាញ ក្នុងនោះមានក្រុមវិន័យបទបញ្ជាដ័តឹងរឹង ការហ្វឹកហាត់ផ្នែកកាយសម្បទារបុគ្គលិកលក្ខណៈនិងការអនុវត្តទ្រឹស្ដីជាដើម មុនបញ្ជូនទៅកាន់តាមបណ្ដាទីតាំងផ្សេងៗ។
យើងផ្ដល់ជូនអតិថិជននូវគុណភាពកម្រិតខ្ពស់ និងវិជ្ជាជីវៈកម្រិតប្រកួតប្រជែងរួមបញ្ចូលនូវអ្វីៗទាំងអស់ ដើម្បីធានាឱ្យបាននូវសុវត្ថិភាព ផ្ទះ គ្រួសារ អាជីវកម្ម និយោជិករបស់លោកអ្នកហើយជាពិសេសនោះគឺលោកអ្នកផ្ទាល់។យូនីក មានមោទនភាពខ្ពស់ជាដៃគូសន្តិសុខ ដែលមានការទុកចិត្តពីសំណាក់អតិថិជនរបស់ខ្លួនដែលរាប់ពីថ្នាក់វិទ្យាស្ថានហិរញ្ញវត្ថុ និង ធនាគារស្ថានទូត ទីភ្នាក់ងាររាជរដ្ឋាភិបាល ព្រលានយន្តហោះ អចលនទ្រព្យពាណិជ្ជកម្ម ហាងលក់រាយ រោងចក្រ វិទ្យាស្ថានអប់រំនិវេសស្ថានឯកជនទ្រព្យពិសេសផ្ទាល់ខ្លួននិងព្រឹត្តិការណ៍ផ្សេងៗ។ជាមួយជំនាញការនែការគ្រប់គ្រងផ្នែកសន្តិសុខជាង ៧ឆ្នាំមកនេះ យូនីក ប្ដេជ្ញាបម្រើជូនដោយការច្នៃប្រឌិត និងដំណោះស្រាយតាមការចង់បានរបស់អតិថិជនដើម្បីសម្រេចទៅតាមតម្រូវការខាងសន្តិសុខរបស់លោកអ្នក ស្របទៅនឹងគោលដៅ និងបំណងប្រាថ្នារបស់យើងផងដែរ។





